ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ធ្វើលិខិតសូមទោស ជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះការពាក់ស្បែកជើងចូលព្រះវិហារ។
ការចេញមកសូមទោស របស់លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ នេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្ត ចំពោះការពាក់ស្បែកជើង ចូលព្រះវិហារ ដោយសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំនឹងរៀបចំឋានៈ និងប្រាក់បៀវត្សរបស់លោកឡើងវិញ បន្ទាប់ពីមានការផ្សាយបន្តគ្នា ក្នុងបណ្តាញសង្គមហ្វេសប៊ុក៕