ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា ការស្លាប់របស់ស្រ្តីម្នាក់ ឈ្មោះហែម ឡី ផ្តើមចេញពីវិបត្តិក្នុងគ្រួសារ

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅល្ងាចថ្ងៃ១៧ មីនានេះ បានបញ្ជាក់បន្ថែមពីលើប្រសាសន៍របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថា ការចេញផ្សាយព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក នានា ដែលមានខ្លឹមសារថា “ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី”ជារឿងមិនពិតទេ គឺការស្លាប់នេះដោយផឹកថ្នាំសម្លាប់ស្មៅ ដែលផ្តើមចេញពីវិបត្តិក្នុងគ្រួសារប៉ុណ្ណោះ៕

To Top