ព័ត៌មានជាតិ

ក្មេងប្រុស-ស្រី២នាក់ ជាសិស្សពូកែ បានលង់ទឹកស្លាប់ នៅស្រុកព្រែកប្រសព្វ

ភ្នំពេញ ៖ ពិតជាគួរឲ្យសោកស្តាយចំពោះក្មេងប្រុស-ស្រី២នាក់ដែលមានអាយុជាង១០ឆ្នាំប៉ុណ្ណោះបានលង់ទឹកស្លាប់ នៅមាត់ទន្លេ ស្ថិតនៅភូមិជ្រោយស្នែងក្របីក្រោម ឃុំ កំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីវេលាម៉ោង៥ល្ងាចនាថ្ងៃទី១៧ ខែមីនាឆ្នាំ២០២៤ ។

ក្មេងទាំង២ស្លាបនោះមានឈ្មោះ មី ម៉េងឃាង អាយុ ១២ឆ្នាំ ភេទប្រុស និងក្មេងស្រីម្នាក់ទៀតឈ្មោះ សំ វចនា អាយុ១០ឆ្នាំ ម្នាក់ៗ សុទ្ធតែសិស្សពូកែ ៕

To Top