ព័ត៌មានជាតិ

បុរសវ័យកណ្តាលម្នាក់ ធ្លាក់ពីលើអន្ទា ត្រូវបានវះកាត់ ដកលលាដ៍ក្បាលសង្គ្រោះជីវិត ក្រោមការទំនុកបម្រុង ពីសម្តេចធិបតី

ភ្នំពេញ ៖ លោក ម៉ន រ៉ាវុធ អាយុ ៣៤ឆ្នាំ មានគ្រោះថ្នាក់ធ្លាក់ពីលើអន្ទាកម្ពស់ ៧ម៉ែត្រ ខណៈកំពុងធ្វើការងារ ជាកម្មករសំណង់ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ចាត់ក្រុមគ្រូពេទ្យឯកទេស របស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹម នៃយេរេមា (JH) ធ្វើការវះកាត់ដកលលាដ៍ក្បាល សង្គ្រោះជីវិត ហើយដាក់លលាដ៍ក្បាលសិប្បនិម្មិត (Titanium cranioplasty) ជំនួសវិញ ។

យោងតាមបណ្តាញ សង្គមសម្តេចធិបតី នាថ្ងៃទី១៩ មីនា បានឲ្យដឹងថា ដោយទទួលបានក្តីមេត្តាពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេស របស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹមនៃយេរេមា (JH) ធ្វើការវះកាត់ដកលលាដ៍ក្បាលសង្គ្រោះជីវិត ហើយដាក់លលាដ៍ក្បាលសិប្បនិម្មិត (Titanium cranioplasty) ជំនួសវិញ ។ ខណៈបច្ចុប្បន្ន បុរសខាងលើ មានអាការៈធូរស្បើយ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងអរគុណជាអនេក ចំពោះសម្តេចធិបតី និងលោកស្រីបណ្ឌិត ។

សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ ក្នុងការព្យាបាល វះកាត់ ស្នាក់នៅ ហូបចុក និងថវិកា ២លានរៀលបន្ថែម ត្រូវបានទំនុកបម្រុងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ៕

To Top