ព័ត៌មានជាតិ

ពលរដ្ឋ មានប្រាក់រៀល ចាស់ ទក់ រហែក អាចមកប្តូរ គ្រប់សាខាធនាគារជាតិ និងសាខាគ្រឹះស្ថាន ធនាគារ ពីថ្ងៃ២០-២៩មីនា

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសថា ប្រជាពលរដ្ឋ ដែលមានក្រដាសប្រាក់រៀល ចាស់ ទក់ រហែក អាចយកមកប្តូរ នៅគ្រប់សាខាធនាគារជាតិ នៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស ដោយមិនគិតកម្រៃសេវា នៅក្នុងយុទ្ធនាការ “ស្រឡាញ់ប្រាក់រៀល” ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៧និង៣០ នាទីព្រឹក ដល់ម៉ោង៣រសៀល ៕

To Top