ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាត បូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣” នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
សូមរំលឹកថា សន្និបាតសុខាភិបាល ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃសមិទ្ធផល និងវឌ្ឍនភាព ដែលសម្រេចបានក្នុងឆ្នាំនីមួយៗ និងលើកទិសដៅការងារ សម្រាប់អនុវត្តនៅឆ្នាំបន្ត ។ ដោយឡែក សន្និបាតលើកទី៤៣នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ ដោយមានសមាជិកចូលរួម ប្រមាណ៦០២រូប ៕