ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផល មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន មានផ្ទៃដីទំហំ ៥,០០០ម៉ែត្រក្រឡា ស្ថិតនៅក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមរំលឹកថា មជ្ឈមណ្ឌលជាតិ នៃជនពិការ ត្រូវបានបង្កើតឡើង ដោយអតីតក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន តាមសេចក្តីប្រកាសលេខ ៧៥៧ សកអ ថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៧ ដើម្បីប្រគល់ស្វ័យភាព ក្នុងការដឹកនាំផ្តល់សេវា ស្តារលទ្ធភាពពលកម្ម បង្កើតសេដ្ឋកិច្ច រកការងារ និងផ្តល់ការងារជូនជនពិការ ដើម្បីបងប្អូនជនពិការរស់នៅ ប្រកបដោយសេចក្តីថ្ងៃថ្នូរ មានឱកាសពេញលេញចូលរួម គ្រប់សកម្មភាពនៅក្នុងសង្គម៕