ព័ត៌មានជាតិ

ទេសចរជាង១ម៉ឺននាក់ សម្រុកមកទស្សនាព្រឹត្តការណ៍ ថ្ងៃរះចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃ នៃព្រឹត្តិការណ៍សមរាត្រី គឺភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង ៥ព្រឹក ដើម្បីរង់ចាំទស្សនា ព្រឹត្តិការណ៍ព្រះអាទិត្យរះឡើង កាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។

ដោយសារអាកាសធាតុ នាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគន់បានយ៉ាងរីករាយ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕

To Top