តាកែវ៖ ទេសចរសញ្ជាតិបារាំង បានចូលមកទស្សនា និងបង្ហាញចំណាប់អារម្មណ៍ ចំពោះសកម្មភាពក្រងអង្រឹង ធ្វើអំពីក្រណាត់ របស់អ្នកភូមិព្រៃស្នួល ក្នុងភូមិសាស្ត្រ ស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤នេះ ។
គួរឱ្យកត់សម្គាល់ថា ភ្ញៀវទេសចរជនជាតិបារាំងភាគច្រើន ដែលអញ្ជើញចូលមកដើរកំសាន្ត ក្នុងប្រទេសកម្ពុជា ក្រៅអំពីទស្សនាប្រាង្គប្រាសាទនានា ពិសេសក្នុងខេត្តសៀមរាប ពួកគាត់ចូលចិត្តធ្វើដំណើរកំសាន្តមើលតាមភូមិ ស្រុក ផ្សេងៗនៅទូទាំងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីរបៀបរបបការរស់នៅប្រចាំថ្ងៃ ការងារប្រកបរបរផ្សេងៗ សម្រាប់ទ្រទ្រង់ជីវភាព ក៍ដូចជា ប្រពៃណីវប្បធម៌របស់ប្រជាជនខ្មែរផងដែរ។ នេះបើតាមការប្រាប់អោយដឹងពីមគ្គុទេសក៍ក្នុងស្រុក។
ដូច្នេះ យើងអាចនិយាយបានថា: ភូមិ១ សកម្មភាព ១ ទេសចរណ៍១ ក៍អាចជួយ វិស័យទេសចរណ៍ ក្នុងស្រុកអោយមានភាពរស់រវើក និងទាញភ្ញៀវ បន្ថែមទៀតផងដែរ៕