ភ្នំពេញ៖ ដោយទឹកចិត្តសប្បុរសដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាត់តាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បញ្ជូនលោក មុំ ចេង អាយុ ៦៧ឆ្នាំ រស់នៅក្នុងខណ្ឌពោធិសែនជ័យ ដែលមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមរុំារ៉ៃ ហើយព្យាបាលមិនជាប់លាប់ ដោយសារជីវភាពខ្វះខាត ទៅទទួលការព្យាបាល នៅមជ្ឈមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយការពិនិត្យ ក្រុមគ្រូពេទ្យឯកទេសបេះដូង រកឃេីញថាលោកពូខាងលេីនេះ មានជំងឺបេះដូងរីក និងខ្សោយខ្លាំង(Dilated cardiomyopathy with LVEF 30%) ហើយក៍ធ្វើការព្យាបាល យ៉ាងយកចិត្តទុកដាក់ ។
បច្ចុប្បន្ន លោក មុំ ចេង បានធូរស្បើយ និងមានសុខភាពល្អប្រសើរ ហើយក៏ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងថ្លៃអាហារ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕
Xinhua