ព័ត៌មានជាតិ

លោកបណ្ឌិត ហេង វ៉ាន់ដា នឹងអញ្ជើញធ្វើជាវាគ្មិន ក្នុងកម្មវិធី សន្ទនាថ្ងៃចន្ទ របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក្រោមប្រធានបទ «ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ»

ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាន វ៉ាន់ដាគណនេយ្យ នឹងអញ្ជើញធ្វើជាវាគ្មិនពិសេស ក្នុងកម្មវិធី«សន្ទនាថ្ងៃចន្ទ Monday Talk» របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ខាងមុខ ក្រោមប្រធានបទ «ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ»។

សូមបញ្ជាក់ថា កម្មវិធី«សន្ទនាថ្ងៃចន្ទ Monday Talk » មានការផ្សាយផ្ទាល់ជារៀងរាល់សប្ដាហ៍ នាវេលាម៉ោង១០និង៨នាទីព្រឹក ក្រោមប្រធានបទសំខាន់ៗជាច្រើន ដែលមានលោក សយ សុភាព ជាអ្នកទទួលខុសត្រូវផ្ទាល់៕

To Top