ព័ត៌មានជាតិ

សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ព្យាបាលជំងឺជូនពលរដ្ឋ ជាង២ពាន់នាក់ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង

ភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺសន្លាក់ ជំងឺបេះដូង  ភ្នែក និងសួត ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ចំនួន ២.៣៧០ នាក់ ស្មើនិង ៤.០៨៧ ករណី រស់នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោមការចង្អុលបង្ហាញ ដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ។

កម្មវិធីនេះបានប្រព្រឹត្តទៅ ក្នុងបរិវេណអនុវិទ្យាល័យតាម៉ឺន ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំនៃសមាគម TYDA អាជ្ញាធរដែដនដី យុវជនស.ស.យ.ក. យុវជនអ.ម.ត. យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិជាតិកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជា អង្គការឆឺជី ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើននាក់ទៀត ៕

To Top