ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនយ៉ាងសកម្ម នៅគ្រប់មូលដ្ឋានភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស ដោយនៅក្នុងសប្ដាហ៍កន្លងទៅនេះ ដោយឃាត់ជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទ្រង់ទ្រាយតូចចំនួន២៩៥នាក់ទៀតហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុឃៈ ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងករណីគ្រឿងញៀនសរុបចំនួន១២០ករណីផ្សេងៗគ្នា ។
លោកបន្ថែមទៀតថា បទល្មើសទាំងនោះ គឺភាគច្រើនកើតមានឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ត្បូងឃ្មុំ ពោធិ៍សាត់ និងខេត្តបាត់ដំបង ៕
