ព័ត៌មានជាតិ

សម្តេចធិបតី បានអញ្ជើញ ដឹកនាំគណៈប្រតិភូ មកដល់មាតុប្រទេសវិញ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាម៉ោងប្រមាណជាជិត ២រសៀលថ្ងៃទី២៦ មីនា នេះ បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា មកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ ដោយជោគជ័យ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ មីនា ។

ដំណើរបំពេញទស្សនកិច្ចនេះ ត្រូវបានមើលឃើញថា បានពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង ពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ ការតភ្ជាប់ ថាមពល ដឹកជញ្ជូន និងកិច្ចការព្រំដែន ដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ ៕

To Top