ព័ត៌មានជាតិ

រយៈពេល១២ថ្ងៃ គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ឃ្មុំដីប្រមាណជាង៨ពានហិចតា

ភ្នំពេញ: យោងតាមរបាយការណ៍ របស់លេខាធិការដ្ឋាន ថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់រយ:ពេល ១២ ថ្ងៃ(១៣-២៤ ខែ មីនា ឆ្នាំ ២០២៤) កម្លាំងចម្រុះ អនុគណ:កម្មការទាំង ១០ ក្រុមបានចុះប្រតិបត្តិការ បង្ក្រាបការរុករានទន្រ្ទានដីព្រៃ របស់រដ្ឋក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីធ្វើជាកម្មសិទ្ធខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកវាលវែង និង ស្រុកភ្នំក្រវាញ នៃ ភូមិសាស្ត្រខេត្តពោធិ៍សាត់ដោយឃ្លុំដីបានជាង ៨ ពាន់ហិចតា(៨,៤៣២.១៤ហិចតា) ។

តាមរបាយការណ៍ដដែលបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់កម្លាំងបានធ្វើការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន ៤៥ នាក់ស្រី ៧ នាក់ ធ្វើការឃាត់ខ្លួនជន សង្ស័យបានចំនួន ៨ នាក់ បង្កសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចំនួន ៥ នាក់ និង កំនត់អត្តសញ្ញាណ ជនសង្ស័យបានចំនួន ១៣ នាក់បន្ថែមទៀត ៕

To Top