ព័ត៌មានជាតិ

ក្មេងប្រុសឈ្មោះ សែត ភារុណ អាយុ៨ឆ្នាំ បាត់ចេញពីផ្ទះ

ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃ២៧ មីនា បានប្រកាសជូនដំណឹងស្វែងរក ក្មេងប្រុសម្នាក់ឈ្មោះ សែត ភារុណ អាយុ៨ឆ្នាំ ពាក់អាវកីឡាឈុត ពណ៌ក្រហម បានចេញពីផ្ទះមិនដឹងទៅទីណា កាលពីថ្ងៃ២៦ មីនា ហើយមិនឃើញត្រឡប់មកផ្ទះវិញ។

ដូច្នេះបើប្រជាពលរដ្ឋបានឃើញ ដូចមានភិនភាគក្នុងរូបនេះ​ ជួយផ្តល់ព័ត៌មាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ តាមរយៈលេខទូរស័ព្ទ ០១២ ៩២៩ ៦៨៣ ៕

To Top