ព័ត៌មានជាតិ

កុំភ្លេចត្រៀម CV! ស្អែកនេះ ឱកាសការងារថ្មី បន្ថែមទៀតជិត ៥០០ កន្លែងក្នុងវេទិកា ការងាររបស់ NEA

ភ្នំពេញ ៖ វេទិកាការងារ និង កម្មសិក្សាការងារ ដែលសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ នឹងមានការចូលរួម ពីក្រុមហ៊ុនធំៗ ចំនួន៦ ដោយនាំយក ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។

ចំពោះសិស្ស/ និស្សិត និង អ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ ភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនទាំងនោះ បានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្រុមហ៊ុន និងស្ថាប័នធំៗទាំង៦ ដែលនឹងចូលរួមវេទិកា ការងារ នាថ្ងៃទី២៨ ស្អែកនេះរួមមាន៖ ក្រុមហ៊ុន ក្រៀល ខេមបូឌា, ក្រុមហ៊ុន GP Investment Management Limited, ក្រុមហ៊ុន ហ្វ័រវើដខេម អ៊ិនធើណេសិនណល់ អ៊ិនវេសមេន, ក្រុមហ៊ុន Goodhill Enterprise, ក្រុមហ៊ុន ណូវ៉ា និងធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME) ។

ព័ត៌មានបន្ថែមអំពីការចូលរួមវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

To Top