ព័ត៌មានជាតិ

ក្រសួងវប្បធម៌ អំពាវនាវឱ្យសមត្ថកិច្ច ស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ ជាន់ព្រះកេសព្រះ

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រសាទអង្គរវត្ត។ ជាមួយ​គ្នា​នេះក្រសួងអំពាវនាវឱ្យ ប្រជាពលរដ្ឋកុំនាំគ្នាចែកចាយបន្ត នូវរូបភាពកាត់តក្លែងក្លាយនេះ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បញ្ជាក់​ថា«រូបភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឲ្យរើសអើងពូជសាសន៍។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអ្នកដែលបានបង្កើតនូវរូបភាពកាត់តនេះ និងស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាកុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តក្លែងក្លាយ»៕

To Top