ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ៣ មេសានេះ ក្នុងសម័យប្រជុំលើកបូងសម្រាប់នីតិកាលទី៥ ត្រូវបានសមាជិក-សមាជិកា ព្រឹទ្ធសភាបោះឆ្នោតឲ្យជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង ។

ក្នុងពេលជាមួយគ្នានេះដែរ ទាំងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក អ៊ុច បូររិទ្ធ ក៏ត្រូវបានសមាជិកព្រឹទ្ធសភាទាំង៦២រូបបោះឆ្នោតឲ្យជាប់ជាអនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ធសភាផងដែរ ៕
