ភ្នំពេញ ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្ហាញការសប្បាយចិត្ត និងគាំទ្រយ៉ាងពេញទំហឹងក្នុងការ បង្កើតគណៈកម្មាធិការជំរុញ ការដោះស្រាយបញ្ហា វិស័យឯកជននេះឡើង ។ ដោយលោកអះអាងថា ការបង្កើតគណៈកម្មាធិការនេះ គឺពិតជាល្អ សម្រាប់ជួយសម្របសម្រួល ដល់សហគ្រាសធុនតូចនិងមធ្យម និងជំរុញក្នុងការដោះ ស្រាយបញ្ហាប្រឈម ជូនដល់សហគ្រាសធុនតូចនិងមធ្យម (SME) ព្រោះនៅក្នុងគណៈកម្មការទាំងអស់ គឺមានវិស័យដែលពាក់ពន្ធ័ច្រើន ចូលរួមក្នុងការជួយសម្រប សម្រួលការងារនេះ ។
លោកឧកញ៉ាថា “អ្វីដែលសំខាន់វាពិតជាផ្តល់ភាពងាយ ស្រួលដល់សហគ្រាសធុនតូច និងមធ្យមក្នុងការស្វែងរកស្ថាប័នដែលពាក់ព័ន្ធជួយអន្តរាគមន៍និង លើកជាបញ្ហាប្រឈម បានទាន់ពេលវេលា និងឆាប់រហ័ស” ។
លោកថា ជាមួយគ្នានេះ បញ្ហាប្រឈមរបស់ SME ក៏មានច្រើន ប៉ុន្តែបញ្ហាដែលខ្លាំងជាងគេ គឺការទទួលបានរហិរញ្ញប្បទានពីធនាគារ បញ្ហាទាក់ទង និងការពង្រឹងសម្ថភាព និងបញ្ហាទាក់ទងនិង ការជំរុញផលិតផលទៅទីផ្សារអន្តរជាតិ ។
រាជរដ្ឋាភិបាល កាលពីថ្ងៃ២ មេសា បានចេញអនុក្រឹត្យ បង្កើតគណៈកម្មាធិការ ជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ក្នុងគោលបំណងសម្របសម្រួល និងជំរុញការដោះ ស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យឯកជន ៕