ឯកឧត្ដមបណ្ឌិត រស់ ចន្ត្រាបុត្រ សូមគោរពអបអរសាទរ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស សម្ដេចតេជោ ជា « ប្រធានព្រឹទ្ធសភា » នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៥។
សូមគោរពជូន”សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ថ្ងៃនេះ ថ្ងៃទី៣ មេសា ២០២៤ ជាថ្ងៃប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកដែរ ដែលបានឃើញ បានយល់ដឹងថា”សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន” នៅតែបន្ត តាមថែរក្សាសន្តិភាព,ការពារ និងអភិវឌ្ឍទឹកដីកម្ជុជាដ៏សែនកំសត់នេះ ក្នុងឋានៈជា “ប្រធានព្រឹទ្ធសភាជាតិ”។
យើងខ្ញុំជាកូន-ចៅខ្មែរទូទាំងពិភពលោកមិនដឺងជារកអ្វីមកតបស្នងសងគុណ “សម្តេច តេជោ” ទេដែលបានលះបង់អ្វីៗទាំងអស់ដើម្បីខ្មែរ ដើម្បីកម្ពុជា”!!!
សូមឲ្យសម្តេចមានព្រះជន្មយឺនយូរ! មានសុខភាពល្អ បរិបូណ៌!!! គង់នៅជាម្លប់សាមគ្គីភាព និងសន្តិភាពយូរអង្វែង!!!សម្រាប់កូនចៅខ្មែរ និងកម្ពុជា!!! ខ្មែរគ្រប់រូប ក៏ដូចជាប្រវត្តិសសស្ត្រមិនអាចបំភ្លចគុណបំណាច់ដ៏ធំធេងរបស់សម្តេចនេះបានទេ។
សូមសម្តេចទទួលនូវការគោរពដ៏ខ្ពង់ ខ្ពស់បំផុត និងភក្តីយភាពស្មោះត្រង់ជានិច្ច ជានិរន្តអំពីខ្ញុំបាទ និងក្រុមគ្រួសារ។
ខ្ញុំបាទ រស់ ចន្ត្រាបុត្រ