បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប៉ូលិសម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសនៅជិតភូមិ Yakimovo នៅក្នុងទៅនឹង ទីក្រុងMoscow កាលពីថ្ងៃអាទិត្យ ដែលក្នុងនោះកម្លាំងជំនាញបាន ព្យាយាមចាប់ខ្លួន ជនសង្ស័យ ជួញដូរគ្រឿងញៀនម្នាក់ ដែលជាអ្នកបានបាញ់ប្រហារ ហើយកំពុងរត់គេចខ្លួនបាត់ស្រមោល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកស្រី Irina Volk បាននិយាយថា អាជ្ញាធរត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនេះ ដោយអ្នកបើកបរបានប្រទះឃើញបុរសរងរបួសដេកនៅលើចិញ្ចើមផ្លូវក្បែរទីតាំងកើតហេតុហើយ
ភ្លាមៗ ប៉ូលិសបានដាក់ពង្រាយទៅកន្លែងកើតហេតុបានរកឃើញប៉ូលីសទាំងពីរនាក់នៅតំបន់ព្រៃក្បែរក្រុង Yakimovo ដោយម្នាក់ក្នុងចំណោមពួកគេបានស្លាប់ដោយសាររបួសមុនពេលក្រុមគ្រូពេទ្យមកដល់។
ជាលទ្ធផលបឋមបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់បានប៉ុនប៉ងចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ដែលក្នុងប្រតិបត្តិការនេះពួកគេបានបាញ់តបតដាក់គ្នារហូតទៅដល់មានអ្នករបួសនិងស្លាប់នេះ។
ក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកបើកបរម៉ូតូឬរថយន្ត ដែលបើកបរឆ្លងកាត់កន្លែងកើតហេតុ ក្នុងពេលមានការបាញ់ប្រហារនេះ ចែករំលែកវីដេអូកាមេរ៉ាសុវត្ថិភាពរបស់ពួកគេ ទៅកាន់អាជ្ញាធរហើយ តាមប្រភពព័ត៌មាន
បានឱ្យដឹងថា ជនសង្ស័យបានប្រើប្រាស់ម៉ូតូដើម្បីគេចខ្លួន៕
ប្រែសម្រួល៖ស៊ុនលី