ព័ត៌មានជាតិ

សារដ៏មានអត្ថន័យ របស់លោក សយ សុភាព ជូនលោក សោម ឆាយា ក្នុងឱកាសទទួលតំណែង ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើរដ្ឋលេខា

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានផ្ញើរសារអបអរសាទរ និងជូនពរលោក សោម ឆាយា ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើរដ្ឋលេខា តាមរយៈ​ព្រះរាជ​ក្រឹត្យថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីនេះ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក សយ សុភាព បានបង្ហោះសារដ៏មានអត្ថន័យថា​៖ «មេមួយថ្ងៃមេមួយជីវិត» ជាបង បើទោះបីយើងទាំង២ បានឃ្លាតពីគ្នាអស់កាល១៤ឆ្នាំប៉ុន្តែ យើងទាំង២ នៅតែស្ថិតក្នុងវិជ្ជាជីវៈ បំរើសតិអារម្មណ៍មហាជនដដែល។

ក្នុងនោះលោក សយ សុភាព ក៏បានរំលឹកដឹងគុណ លោក សោម ឆាយា ដែលជាអ្នកដឹកដៃរូបលោកចូលផ្សាយព័ត៌មាននៅទូរទស្សន៍ ស៊ីធីអិន របស់ អ្នកឧញ្ញា គិតមេង( មេធំ ក្នុងអង្គភាព ) ទាំងបីរូបលោកមិនបានដឹងថាលោក អាចបំពេញការងារ ជាអ្នកបំរើព័ត៌មាននៅទូរទស្សន៍បាន) កាលពីខែតុលា ឆ្នាំ ២០០៣ផងទេ ហើយពេលខ្លះក៏ជួបនូវការរិះគន់ ពីបងប្អូន អ្នកទស្សនាឬស្ដាប់ ខ្លះក៏ដោយ តែនោះជាកញ្ចក់ឆ្លុះរបស់យើងៗ ក៏បានព្យាយាមសំអិតសំអាង ដែលបានធ្វើឱ្យមហាជននៅរាប់អានយើង។

លោក សយ សុភាព គួសបញ្ជាក់ថា “ការអត់ធ្មត់អំណត់ព្យាយម ក្នុងសមរភូមិសតិអារម្មណ៍ របស់បងពិតជាបានផ្លែផ្លាមែន នោះប្រមុខទេវតាដើរដី ទេវតាពិតបានផ្តល់មហាកិត្តិយសជូនបង«សម្តេចតេជោ ហ៊ុន សែន មេដឹកកំពូលដ៏មានឥទ្ធិពលនៃកម្ពុជា» ជាទីប្រឹក្សាឋានៈស្មើរដ្ឋលេខា សាក់សមទៅនឹងបេសកម្មបំរើ «ជាតិ សាសនា ព្រះមហាក្សត្រ» លើវិស័យសារព័ត៏មាន ដ៏មានសារៈប្រយោជន៏ធំធេងនៅក្នុងប្រទេសរបស់យើង”។

ជាចុងក្រោយលោក សយ សុភាព បានជូនពរ លោក សោម ឆាយា ឱ្យជួបប្រទះតែសេចក្តីសុខជានិរន្តន៍៕

To Top