ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង ៤៥៥គ្រឿងដឹកពលរដ្ឋ​ទៅលេងស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ​ នាថ្ងៃទី២ មេសានេះ បានប្រកាស ពីការរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំ បងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

សម្រាប់ព័ត៌មានលំអិត អំពីទីតាំងដែលត្រូវឡើងរថយន្តក្រុង ដើម្បីចេញដំណើរទៅតាមបណ្តាខេត្ត សូមមើល ក្នុងតារាង ដែលមានក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖

To Top