ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញបិទ សន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤។

សូមបញ្ជាក់ថា វិស័យធនធានទឹក គឺជាវិស័យមួយ ដែលមានសារៈសំខាន់ មិនអាចខ្វះបានក្នុងការចូលរួមចំណែក កែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកំណើនសេដ្ឋកិច្ចជាតិ ។ រាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់ពីសារៈសំខាន់លើកិច្ចបង្កើនការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍ វិស័យធនធានទឹក និងឧតុនិយម ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តរភាព។ ដោយយោងតាមការចាំបាច់នេះ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី២ បានសម្រេចបង្កើតក្រសួងធនធានទឹក និងឧតុនិយម តាមព្រះរាជក្រមចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩៕

To Top