ព័ត៌មានជាតិ

ឧទ្យានជាតិ«ភ្នំគូលែន» គឺជាទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប

សៀមរាប, ឧទ្យានជាតិ«ភ្នំគូលែន» មានផ្ទៃដីទំហំ ៦២ ៨៨៣ ហិកតា តាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ស្ថិតនៅក្នុងស្រុកចំនួន៥ ឃុំចំនួន១៤ និងភូមិចំនួន៤៥ រួមមានដូចតទៅស្រុកស្វាយលើ(៤ឃុំ និង២០ភូមិ) ស្រុកបន្ទាយស្រី (៣ឃុំ និង១៤ភូមិ) ស្រុកវ៉ារិន (៣ឃុំ និង៧ ភូមិ ) ស្រុកសូទ្រនិគម (៣ឃុំ និង៣ភូមិ) និងស្រុកអង្គជុំ (១ឃុំ និង១ភូមិ)។

នៅឧទ្យានជាតិ«ភ្នំគូលែន» បា្រសាទបុរាណភាគច្រើនត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី២ នាដើមស.វ ទី៩ ធ្វើអំពីឥដ្ឋជាប្រភេទសំណង់ទោល មានតួប៉មតែ១ នៅលើខឿន (ធ្វើពីថ្មបាយក្រៀម) និងកំពែងធ្វើពីឥដ្ឋ ដូចជា ប្រាសាទអូរផ្អុង,ប្រាសាទអ្នកតា,ប្រាសាទខ្ទីងស្លាប់ ព្រមទាំងប្រាសាទ​ មួយចំនួនទៀតជាប្រភេទសំណង់ មានប៉មច្រើនស្ថិតនៅជាជួរព័ទ្ធជុំវិញ ដោយកំពែងអំពីថ្មបាយក្រៀម ដូចជាប្រាសាទដំរីក្រាប និងប្រាសាទប្រាំក្នុង ភូមិសាស្រ្តភូមិអន្លង់ធំ ឃុំខ្នងភ្នំ មានបន្សល់ទុកសំណង់ប្រាសាទនាស.វ ទី៩-១០ នៅរក្សាស្ថានភាពសំណង់ និងមានសារៈសំខាន់សម្រាប់ទេសចរណ៍ រួមមាន ប្រាសាទដំរីក្រាប, ប្រាសាទខ្លាឃ្មុំ, ប្រាសាទជប់ព្រៃ, ប្រាសាទអ្នកតា,ប្រាសាទអូរផ្អុង,ប្រាសាទរោងចិន, ប្រាសាទអ្នកតា,ប្រាសាទថ្មដាប់ និងស្ថិតនៅភូមិខ្លាឃ្មុំ គឺប្រាសាទក្រហម និងស្ថិតនៅភូមិជប់លើ គឺប្រាសាទតាដុងនិងប្រាសាទភ្នំហប់ បានកសាងក្នុងស.វ.ទី១១ និងស្ថិតនៅភូមិព្រះអង្គធំ គឺប្រាសាទក្រោលរមាស កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ស.វ ទី១៣ នៅឧទ្យានជាតិ«ភ្នំគូលែន» មានពើងធម្មជាតិសំខាន់ៗ រួមមាន ពើងគំនូរ ពើងឆ័ត្រ ពើងឥសី ពើងព្រះ ពើងព្រះអង្គជប់ ពើងតារដ្ឋ ពើងព្រះប្រាំអង្គ ពើងត្បាល់ និងពើងដែលមានគំនូរបុរេប្រវត្តិសាស្រ្ត(គំនូរពណ៌ក្រហម) ដូចជា ពើងកូប ពើងដៃរា ពើងល្អាងធំ ពើងអំពិល ។

ក្នុងនោះឧទ្យានជាតិ«ភ្នំគូលែន» មានបុរាណស្ថានសំខាន់ៗមួយចំនួន រួមមានស្រះដំរី សីមាពាមគ្រែ  ជណ្តើរបុរាណ(ជណ្តើរចែរ៉ែ) រណ្តៅពងផ្កាយ ឬលិង្គ១០០០ ទួលកុលាលភាជន៍ ឬឡសំពៅធ្លាយ (ឡថ្នាល់ម្រេច) ទំនប់បុរាណថ្នល់ម្រេច ទំនប់ថ្នល់ដាច់ និងការដ្ឋានយកថ្មបុរាណ(ស្ថានីយអូរថ្មដាប់) ព្រះបាទជីក និងវាលរន្ធសសរ។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន(ភ្នំគូលែន)សក្តានុពលទេសចរណ៍ធម្មជាតិ៖ ទីតាំងដែលអាចរៀបចំបោះបោះតង់បាន ចំនួន៤កន្លែង គឺ     ទី១).អូរតាចក់ ទី២).អូរជប់ថ្នល់ ទី៣).អូរពាមគ្រែ និងទី៤).អូរផ្អុង
ទីតាំងប្រាសាទបុរាណចំនួន១០កន្លែង៖ ទី១).ប្រាសាទស្រះដំរី ទី២). ប្រសាទដំរីក្រាប ទី៣).ប្រសាទអូតូប ទី៤).ប្រសាទភើងត្បាល ទី៥).ប្រសាទរោងចិន ទី៦).ប្រសាទអូរផ្អុង ទី៧).ប្រសាទប្រាំ ទី៨).ប្រសាទអ្នកតា ទី៩).ប្រសាទថ្មដាប់ និងទី១០).រាជវាំងចាស់។

សក្តានុពលទេសចរណ៍ធម្មជាតិ៖ ទីតាំងដែលអាចរៀបចំបោះបោះតង់បាន ចំនួន៣កន្លែង គឺ     ទី១).ទឹកធ្លាក់អន្លង់រុន ទី២).ទឹកធ្លាក់ស្មានទៀង និងទី៣).ទឹកធ្លាក់ធ្នស់ពកទីតាំងការពារទេសភាព(ពើងថ្ម)ចំនួន១កន្លែង៖ ពើងងងឹត៕

To Top