ភ្នំពេញ៖ លោក បណ្ឌិត សុខ ទូច បានលើកឡើងថា វៀតណាម កំពុងតែប្រេីប្រាស់យុទ្ធសាស្ត្រ រុញកម្ពុជា ឱ្យធ្លាក់ចូលកម្រិតទាបមួយ ដេីម្បីខ្លួនមានឱកាសទាញយកវិនិយោគិនបរទេស ចូលទៅក្នុងប្រទេសរបស់ខ្លួនឯង ។
ការលេីកឡេីងរបស់លោកបណ្ឌិត សុខ ទូច ខាងលេីនេះ ធ្វេីឡេីង បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន ដោយចោទប្រកាន់ និងវាយប្រហារម្តងជាពីរដង ពីសំណាក់វៀតណាម មកលើគម្រោងព្រែកជីកហ្វូណនតេជោ របស់កម្ពុជា ជាពិសេសថ្មីៗនេះ វិទ្យាស្ថានស្រាវជ្រាវ វៀតណាម បានចោទមកមកលេី គម្រោងព្រែកជីកមួយនេះ ថា ជាផ្លូវទឹកសម្រាប់ឱ្យកងទ័ពជេីងទឹកចិន ចូលមក ក្នុងប្រទេសកម្ពុជា ។
ថ្លែងក្នុងវេទិកាអ្នកវិទ្យាសាស្ត្រ និងអ្នកសារព័ត៌មាន ដែលជាការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជា ចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ នាថ្ងៃទី១០ មេសា នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលេីកឡេីងថា “ទិដ្ឋភាពនយោបាយ ដែលយេីងអាចសម្លឹងមេីលទាំងអស់គ្នា ហេីយឃេីញទាំងអស់គ្នា អ្នកវិនិយោគចូលមក បេីសិនអ្នកវិនិយោគចូលមក កម្ពុជា មានសេដ្ឋកិច្ចរីកចម្រេីន កម្ពុជា មានសេដ្ឋកិច្ចអស្ចារ្យ ហេីយធ្វេីឱ្យអ្នកពិបាកគ្រប់គ្រង ចឹងវាស្មេីគ្នា នាវូវាស្មេីគ្នា ទឹកវាអត់ហូរទេ កាលណានាវូវាទាបជាងវា ហូរមកអាទាប កាលណាវាស្មេីគ្នា បេីសិនសេដ្ឋកិច្ចខ្មែរខ្លាំងដែរ ឥឡូវអ្នកវិនិយោគមក មានចិន មានកូរ៉េ មានជប៉ុន ហេីយវៀតណាម ក៏បេីកធនាគារនៅទីនេះច្រេីនដែរ ចឹងពេលឃេីញទិដ្ឋភាពបែបនឹង អ្នក(វៀតណាម) បុកចូលមក អ្នកបង្ហាញពីកម្ពុជា មានបញ្ហា នេះ គឺជាយុទ្ធសាស្ត្រនយោបាយ នយោបាយដេីម្បីឱ្យកម្ពុជា ចុះស្រុតអ្នកវិនិយោគ ហេីយជាឱកាសឆកយកអ្នកវិនិយោគនៅកម្ពុជា ទៅវិញ បទពិសោធន៍ ៩៣រួចទៅហេីយ ៩៧អ្នកឯង ទាញវិនិយោគពីកម្ពុជាទៅវិញ “៕