ព័ត៌មានជាតិ

អង្គការសុខ ភាពពិភពលោក ណែនាំវិធីងាយៗ ដើម្បីជៀសវាង ពីជំងឺផ្តាសាយបក្សី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បានសម្តែងនូវរីករាយអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយនឹងការចេញសារណែនាំងាយៗ ដើម្បីជៀសវាង ពីជំងឺផ្តាសាយបក្សី។

តាមរយៈfacebook ផ្លូវការរបស់ខ្លួន WHO បានឱ្យដឹងថា សូមរីករាយនឹងពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរប្រកបដោយសុវត្ថិភាព ដោយធ្វើតាមវិធីងាយៗទាំងនេះដើម្បីជៀសវាងពីជំងឺផ្តាសាយបក្សី៖

🚫 កុំប៉ះពាល់ ឬបរិភោគមាន់ទាឈឺ ឬងាប់ ។
😷 ពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេល សម្លាប់មាន់ទា រួចហើយស្រុះវា ក្នុងទឹកពុះមុននឹងបោចរោម ។
🧼 លាងសម្អាតដៃ ឧបករណ៍ និងកន្លែងចម្អិនអាហារ របស់អ្នកឱ្យមានអនាម័យស្អាត។
🍳 ត្រូវចម្អិនស៊ុត និងមាន់ទាឱ្យ ឆ្អិនសព្វល្អ ។ កុំបរិភោគពងមាន់ ឬពងទាជ័រព្នៅ។

សូមចែករំលែកព័ត៌មាន នេះជាមួយអ្នកដទៃ ដើម្បីជួយការពារសុខភាព របស់ប្រជាជន ក្នុងសហគមន៍នារដូវបុណ្យ ចូលឆ្នាំខ្មែរនេះ។

សូមទូរសព្ទទៅលេខ ១១៥ ដើម្បីរាយការណ៍ពីមាន់ទាឈឺ ឬងាប់ ឬប្រសិនបើអ្នកបានប៉ះពាល់វា៕

To Top