ព័ត៌មានជាតិ

ស្វាមីម្ចាស់ប្រេន Lakamo បានស្លាប់ ដោយសារចោរ ចូលផ្ទះប្លន់បាញ់សម្លាប់

ភ្នំពេញ ៖ ស្វាមីអ្នកនាងមាស ច័ន្ទ ដាលីន ជាម្ចាស់ក្រុមហ៊ុន Lakamo ល្បីឈ្មោះបានទទួលមរណភាព ដោយសារចោរចូលប្លន់ក្នុងផ្ទះ នៅក្នុងសង្កាត់ព្រែកលាប កាលពីម៉ោងប្រមាណជា ១០យប់នារាត្រីថ្ងៃ១០ មេសា ហើយបានបាញ់សម្លាប់ ។

អ្នកស្លាប់ក៏ជាអគ្គនាយករងនៃក្រុមហ៊ុនអចលនទ្រព្យ ល្បីឈ្មោះមួយ នៅកម្ពុជាផងដែរ ។

ជាមួយគ្នានេះ ​BA ម្នាក់ របស់ក្រុមហ៊ុន Lakamo ឈ្មោះ ម៉ាក់លីន ក៏ត្រូវបានរងរបួសធ្ងន់ផងដែរ ដោយសារភ័យពេក ក៏រត់លោតពីលើផ្ទះបានបណ្តាល ឲ្យចំចំរឹងដែកបុកទម្លុះចំ ក ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទាក់ទងសុំការបំភ្លឺករណីនេះ ពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការ នគរបាលរាជធានីភ្នំពេញ ប៉ុន្តែទាក់ទងអត់ទាន់បាន ៕

To Top