ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ផ្ញើសារអបសារទរ ពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក តូនី ប្ល៊ីងគែន បានផ្ញើរសាររបស់ខ្លួន អបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ។

លោករដ្ឋមន្រ្តី បានលើកឡើងថា «ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងជុំវិញពិភពលោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រកបដោយភាពសប្បាយរីករាយ ភាពចម្រុងចម្រើន និងសំណាងល្អ»។

លោក បន្តថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាដ៏ពិសេសមួយ ដើម្បីអបអរសាទរនូវភាពរស់រវើកនៃវប្បធម៌ខ្មែរ។ «នៅពេលយើងឈានទៅមុខ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយប្រជាជនកម្ពុជា ដើម្បីកសាងប្រទេសមួយកាន់តែរីកចម្រើន ប្រជាធិបតេយ្យ និងឯករាជ្យ។ យើងប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលបញ្ជាក់ពីភាពជាដៃគូដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា»។

លោក រដ្ឋមន្រ្តីបន្ថែមថា ជូនចំពោះអ្នកនៅក្នុងព្រះរាជាណាចក្រ ក៏ដូចជាសហគមន៍ខ្មែរ-អាមេរិកាំងនៅសហរដ្ឋអាមេរិក៖ សួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សូមទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ ដល់លោកអ្នក និងក្រុមគ្រួសារ។

To Top