ព័ត៌មានជាតិ

ក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ បាញ់មីស៊ីលជាង ៤០គ្រាប់ទៅលើតំបន់ ភាគខាងជើងអ៊ីស្រាអែល ប៉ុន្ដែមិនមានអ្នករងរបួស

Xinhua

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា គ្រាប់រ៉ុក្កែតប្រហែល ៤០ គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ លើតំបន់ភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីយប់ថ្ងៃសុក្រ ដោយមិនបណ្តាលឱ្យមានអ្នករងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់។

គ្រាប់​រ៉ុក្កែត​បាន​បាញ់​ស៊ីរ៉ែន​នៅ​ក្នុង​សហគមន៍​ជា​ច្រើន​នៅ​ទូទាំង​តំបន់​កាលីឡេ​ខាង​លើ​ក្នុង​ភាគ​ខាងជើង​អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagar បានប្រាប់សន្និសីទសារព័ត៌មានថា គ្រាប់រ៉ុក្កែតភាគច្រើនបានធ្លាក់ក្នុងវាលចំហរ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។

ក្រុមយោធាលីបង់ហេសបូឡាហ៍ Hezbollah បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា បានបាញ់រ៉ុក្កែត Katyusha រាប់សិបគ្រាប់ទៅលើទីតាំង Al-Zaoura ក្នុងទឹកដី ដែលកាន់កាប់។

ក្រុមនេះ បានឲ្យដឹងថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភូមិ Aita al-Shaab និង Al-Taybeh កាលពីព្រឹកព្រលឹម។

យោង​តាម​សេចក្តីថ្លែងការណ៍​យោធា​អ៊ីស្រាអែល ការ​វាយ​ប្រហារ​បាន​ផ្តោត​លើ​មូលដ្ឋាន​យោធា​របស់​ក្រុម Hezbollah ក្រុម​ប្រដាប់​អាវុធ និង​គណបក្ស​នយោបាយ​គាំទ្រ​ដោយ​អ៊ីរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top