កំពង់ស្ពឺ ៖ ព្រឹត្តិការណ៍កំពង់ស្ពឺ សង្ក្រាន្តរយះពេល៤ថ្ងៃ មានភ្ញៀវទេសចរណ៍ សរុបប្រមាណ ២,១០៣,៩១៥នាក់ ក្នុងនោះរួមមាន៖ ភ្ញៀវទេសចរជាតិ ២,១០២,២៤៧ នាក់ ភ្ញៀវទេសចរអន្តជាតិ ១,៦៦៨ នាក់ ចាប់ពីថ្ងៃទី១៣,១៤,១៥,នឹង១៦ ខែមេសាឆ្នាំ២០២៤ ។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រយះពេល៤ថ្ងៃកំពង់ស្ពឺ សង្ក្រាន្តទទទលបានភ្ញៀវទេសចរណ៍ មកលេងកម្សាន្តសរុប ២,១០៣,៩១៥ ក្នុងនោះរួមមាន ៖ ភ្ញៀវទេសចរជាតិ២,១០២,២៤៧នាក់ ភ្ញៀវទេសចរអន្តរជាតិ ១,៦៦៨នាក់ ភ្ញៀវទេសចរផ្ទៃក្នុង ដែលមកលេងកម្សាន្ត ព្រឹត្តិការណ៍កំពង់ស្ពឺ សង្ក្រាន្តឆ្នាំ២០២៤ ក្នុងរយៈពេល៤ថ្ងៃមានចំនួន សរុបប្រមាណ ២,០៤២,០៨៥នាក់ បើធៀបរយឆ្នាំ២០២៣ សរុប ៤៨២,០៩០នាក់ កើនឡើង ៣២៤% ក្នុងនោះរួមមាន ៖ ក,ភ្ញៀវទេសចរជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺ សង្ក្រាន្តឆ្នាំ២០២៤ ចំនួន ២,០៤១,០០៧នាក់ បើធៀបឆ្នាំ២០២៣ សរុប ៤៨១,៧៦៥នាក់ កើនឡើង ៣២៤% ខ. ភ្ញៀវទេសចរអន្តជាតិ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ចំនួន ១,០៧៨នាក់ បើធៀបឆ្នាំ២០២៣ សរុប ៣២៥នាក់ កើនឡើង ២៣២% ក្នុងនោះផងដែរ ភ្ញៀវទេសចរផ្ទៃក្នុង ដែលមកព្រឹត្តិការណ៍កំពង់ស្ពឺ សង្ក្រាន្ត ឆ្នាំ២០២៤ ក្នុងថ្ងៃនីមួយៗ រយៈ៤ថ្ងៃ មានចំនួន ៖ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី១ ភ្ញៀវជាតិចំនួន ២៥៩,៧៨២នាក់ អន្តរជាតិ ចំនួន ៥៨ នាក់ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី២ ភ្ញៀវជាតិមានចំនួន៣០៥,៥២៥ នាក់ អន្តរជាតិមានចំនួន២៦៥ នាក់ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺ សង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី៣ ភ្ញៀវជាតិមានចំនួន ៦៣៩៧៦០ នាក់ អន្តរជាតិមានចនួន ៣៤៥ នាក់ ភ្ញៀវទេសចរ ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៤ ថ្ងៃទី៤ ភ្ញៀវជាតិចំនួន ៨៣៥,៩៤០ នាក់អន្តរជាតិចំនួន ៤១០ នាក់ ។

លោកបានបញ្ជាក់ថា សម្រាបកំពង់ស្ពឺ សង្ក្រាន្តនេះរដ្ឋបាលខេត្ត បានរៀបចំលេងល្បែង ប្រជាប្រិយ គ្រប់ប្រភេទ ដែលមានតាំងពីដូន តា យកមកលេង សប្បាយ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិ ៕

















