កំពង់ចាម ៖ ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៤ថ្ងៃ នៃឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត សរុបជាង ៥លាន ៣សែននាក់ ។

យោងតាមរាយការណ៍ របស់ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹងនៅថ្ងៃទី១៧ មេសា នេះថា នេះ ក្នុងព្រឹត្តិការណ៍សង្ក្រាន្ត រយៈពេល ៤ថ្ងៃ ខេត្តកំពង់ចាម បានទទួលភ្ញៀវទេសចរណ៍ មកចូលរួមលេងកម្សាន្ត នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅ ក្នុងខេត្តកំពង់ចាម សរុបមានចំនួន ៥.៣៥៥.៦៥៥នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ៥.៣៣៧.២៥៧នាក់ និងភ្ញៀវបរទេស មានចំនួន ៥១៤នាក់ ។

ដោយឡែក បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងរយៈពេល ៤ ថ្ងៃ នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺពុំមានអ្វីកើតឡើង គួរឱ្យគាត់សម្គាល់នោះទេ ដោយការរៀបចំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់កម្លាំងថែរក្សាសន្តិសុខសម្រាប់ធ្នាប់ នៅតាមមូលដ្ឋាន យ៉ាងហ្មត់ចត់ ធ្វើយ៉ាងណា បង្កលក្ខណៈឲ្យប្រជាពលរដ្ឋ បានទទួលការសប្បាយរីករាយ នៅគ្រប់ទីកន្លែង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ៕











