នយោបាយ

ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះ គណបក្សជំនាន់ថ្មី ក្នុងបញ្ជីគណបក្សនយោបាយ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះ គណបក្សជំនាន់ថ្មី សរសេរអក្សរកាត់ថា(គ.ជ.ថ) ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល នៅភូមិច្រស់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។

បើយោងតាមលិខិតលេខ១៧២១ប្រ.ក និងចុះហត្ថលេខាដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សជំនាន់ថ្មី ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top