ព័ត៌មានជាតិ

ឃាត់ខ្លួនសង្ឃក្លែងក្លាយ បន្លំខ្លួនបិណ្ឌបា​តថ្ងៃឆ្លងចូលឆ្នាំថ្មី​១៤នាក់

កំពង់ស្ពឺ៖ សង្ឃក្លែងបន្លំខ្លួនចូលមកបិណ្ឌបាតថ្ងៃឆ្លងឆ្នាំថ្មី ១៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅក្នុងវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ កាលពីព្រឹ​កថៃ្ង​ទី ១៨ មេសា ២០២៤ ។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលស្រុកថ្ពង បានឲ្យដឹងថា ជនក្លែងបន្លំខ្លួនជាសង្ឃគ្រងស្ប​ង់​ចិវរ​ចំនួន១៤ នាក់ បន្លំខ្លួនចូលក្នុងពិធី​សា​ស​នា​បិ​ណ្ឌ​បាត​ ថ្ងៃឆ្លងចូលឆ្នាំ ក្នុងវ​ត្តត្រពាំងព្នៅ ក្រោយបិ​ណ្ឌ​បា​​តរួច​ ក្រុម​ជនក្លែងបន្លំបា​នគេចឡេីងរបង​ និងលូនក្រោមខ្សែលួសរបង​ មូលហេតុ​មិ​នហ៊ាន​ចេ​ញ​តាមច្រកក្លោងទ្វារខា​ងមុខព្រោះមានស​ម​ត្ថកិច្ច​នៅចាំទី​នោះ។

ដោ​យ​ឃេីញសកម្មភា​ពបែបនេះ​សមត្ថកិច្ច​មានការសង្ស័​យ​បាននាំគ្នាទៅមេី​ល​ស្រាប់តែក្រុមសង្ឃទាំងនោះបា​ននាំគ្នារត់តែម្ដង​ រីឯ​បក្ខពួ​ក​ដែ​ល​ជា​អ្នកដឹកជ​ញ្ជូនមក​បេីករថ​យ​ន្ដ​គេ​ចខ្លួន​ និងរត់ចោល​ម៉ូតូ​កង់​​បី​ Pa​ss​app មួយគ្រឿង​ ដែលមានស្លាកលេខ ភ្នំពេ​ញ 1KE-2876 (ឃាត់​បាន) ។

ក្រោយឃាត់ខ្លួន​និងមានកិច្ចសហការពី​ការិយាល័យ​ធម្មកា​រស្រុក​ និ​ង​ព្រះអនុគុណស្រុក​ បាននាំយកក្រុមសង្ឃក្លែងទាំងនោះមកដល់​ វត្តត្រពាំងត្រោកដើម្បីសាកសួរ​ពាក់ព័ន្ធករណីខាងលេី​ ។

ក្រោយសាកសួរ​ក្រុម​សង្ឃក្លែងប​ន្លំទាំង​ ១៤នាក់​ បានទទួល​ស្គាល់​ថា​ ​ពួកគេមិនមែ​នជាសង្ឍ​នោះទេ​ សម​ត្ថកិច្ច​បា​នបន្ដធ្វេីតេស្ដរកសារធាតុ​ញៀន​ ជា​លទ្ធផល​បានរកឃេី​ញ​វិជ្ជមាន​ ៩នាក់  អវិជ្ជមាន​ ៥នាក់​។ 

បន្ទាប់ពីសាកសួរបំភ្លឺ​ ជនសង្ស័យទាំង ១៤នាក់ ត្រូវបានកសាងសំណុំរឿង​បញ្ជូន​ម​ក​ផែនការ​ងារស​ន្ដិសុខ​ ​ដេី​ម្បី​បន្ដនីតិវិធី​៕

To Top