ព័ត៌មានជាតិ

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន នាព្រឹកថ្ងៃ សុក្រ ទី ១៩ ខែមេសា ឆ្នាឱ២០២៤ នាទីស្តីការក្រសួង។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា សិក្ខាសាលានេះ មានសារៈសំខាន់សម្រាប់ប្រមូលធាតុចូល ក្នុងការរៀបចំស្តង់ដាប្រិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា និងតំណាងសមាគមអ្នកសារព័ត៌មាន ប្រមាណ៣០០នាក់។

To Top