ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍ ឱ្យស្តារបឹងបត់រកា បន្ទាន់ កុំឱ្យប្រឈមខ្វះទឹកធ្ងន់ធ្ងរ នៅបណ្តាឆ្នាំខាងមុខ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអន្តរាគមន៍ ឱ្យស្តារបឹងបត់រកា បន្ទាន់ កុំឱ្យប្រឈមខ្វះទឹកធ្ងន់ធ្ងរ នៅបណ្តាឆ្នាំខាងមុខ។

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក បានអនុញ្ញាតិឱ្យស្តារលើផ្ទៃបឹង ចំនួន៥ហិចតា តាមការស្នើសុំរបស់សិប្បកម្ម ផ្គត់ផ្គង់ទឹកស្អាតបត់រកាហើយ។

ឥឡូវនេះអាជ្ញាធរ និង ម្ចាស់សិប្បកម្មទឹកស្អាត កំពុងតទុយោ យកទឹកពីស្រះឯកជនក្បែរស្ថានីយ៍ ហើយគ្រឿងចក្រ ក៏បានចុះដល់កន្លែងស្តារ ក្នុងផ្ទៃបឹងដែរ។

អាជ្ញាធរនិងម្ចាស់សិប្បកម្ម ប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអន្តរាគមន៍ទាន់ពេលវេលា។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top