ព័ត៌មានជាតិ

ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូនរដ្ឋមន្ត្រីការបរទេសចិន ចូលក្រាបបង្គំគាល់ នៅព្រះបរមរាជវាំង

AKP

ភ្នំពេញ៖ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូនលោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ចូលក្រាបបង្គំគាល់ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

To Top