នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្រុមគ្រួសារ លោក លី ហុង និង ភរិយា បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៦គ្រឿង និង លោក សុត សុខុនឌីឧត្តម និង ភរិយា ក៏បាននាំយកទឹករ៉ែធម្មជាតិ KANGEN ចំនួន ៥០កេស និង ក្រដាស់រ៉ាម A4 ចំនួន២០កេស មកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាពផងដែរ។
គួរបញ្ជាក់ថា ម៉ាស៊ីនថតចម្លងសរុបទាំងអស់ចំនួន ២២គ្រឿង ដែលត្រូវបាន លោក លី ហុង និង ភរិយា នាំយកមកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤។