ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួន សុភី សសុខា បានបន្តដឹកនាំប្រតិភូជាន់ខ្ពស់ ចូលរួមស្ដាប់បទបង្ហាញ ស្ដីពី «ការទទួលខុសត្រូវនិងកិច្ច សហប្រតិបត្តិការពហុកម្រិត ក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ» នៅសាលប្រជុំសណ្ឋាគារBern ទីក្រុងBern។

ជុំវិញប្រធានបទ ស្ដីពី ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការ ពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់ សាធារណៈ លោក Daniel Bohne អគ្គលេខាធិការ នៃសន្និបាតថ្នាក់ដឹកនាំនគរបាល បានចែករំលែកអំពីប្រព័ន្ធ នយោបាយស្វីស កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្រុង ព្រមទាំងបញ្ហាប្រឈមក្នុងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកឧបនាយករដ្ឋមន្ដ្រី មានការអញ្ជើញចូលរួមពីលោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គ.ជ.អ.ប និងថ្នាក់ដឹកនាំស្រ្តី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួនទៀត ៕



