ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ផ្ញើសាររំលែកទុក្ខ ជាមួយលោកស្រី សេក គឹមហ៊ុន ចំពោះមរណភាព លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះលោកស្រី សេក គឹមហ៊ុន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅរាត្រីថ្ងៃទី២៣ ខែមេសា​ ឆ្នាំ២០២៤ ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណភាព ដោយរោគាពាធនៅវេលាម៉ោង ១០:៣០នាទីយប់។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន​ ខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះ និងសូមវិញ្ញាណក្ខន្ធលោក ស ស៊ីណា បានទៅកាន់សុគតិភព និងឆាប់យោនចាប់កំណើតសាជាថ្មី ៕

To Top