ព័ត៌មានជាតិ

សម្តេចតេជោថា ដោយសារប្តីប្រពន្ធសាពូន មីដាដា និងសឿង សុធារ៉ា មាយាទមិនកើត ទើបជួយ៣០ម៉ឺនដុល្លារ មិនមែនជិត៧លានដុល្លារ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ដោយសារប្តីប្រពន្ធសាពូន មីដាដា និងសឿង សុធារ៉ា មាយាទមិនកើតទើបសម្តេចបដិសេធមិនជួយបន្ត ដោយជួយជាថវិកាបានត្រឹមតែ៣០ម៉ឺនដុល្លារប៉ុណ្ណោះ។

ការលើកឡើងរបស់សម្តេចតេជោបែបនេះ បន្ទាប់ពីសម្តេចបាន ឃើញលោកសាពូនមីដាដា បង្ហោះសារ
ដោយនិយាយថា សម្តេចនិងភរិយាបានជួយខ្លួនចំនួន៦,៧លានដុល្លារព្រមទាំងផ្ទះ
និងឡាន។

ដោយឃើញចំណុចនេះ សម្តេចតបថា “ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។ តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ?ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះវិមានឯករាជ្យនិងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ”។

សម្តេចបន្តរៀបរាប់ថា “ក្រោយមកដោយឃើញថាមាយាទកូនទាំងពីរមិនកើត ពុកម៉ែបដិសេធមិនជួយ កូនទៀតទេ ទោះកូនបានសុំមកទៀត ដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថា ទិញផ្ទះចំនួន៤ដែលគ្មានលុយ
បង់រំលោះឲ្យគេ”។

សម្តេចតេជោថា សម្តេចចង់ជួយលោក សាពូន មីដាដា ប៉ុន្តែលោក សាពូន មីដាដាទេ មិនត្រឹមតែបំផ្លាញខ្លួនឯងទេតែចង់បំផ្លាញដល់សម្តេច តាមរយ:ការ
បង្ហោះសារបែបនេះទៅវិញ។

សម្តេចសង្កត់ធ្ងន់ថា “លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះ
ឡើយ”៕

To Top