ព័ត៌មានជាតិ

សម្តេចធិបតី ស្នើសិល្បករ សិល្បការិនី ត្រូវរួមគ្នា ពង្រឹងសាមគ្គីភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឱ្យសិល្បករ សិល្បការិនី ត្រូវចេះរួបរួមគ្នា តាមទ្រឹស្តីចង្កឹះមួយបាច់គេកាច់មិនបាក់ ដើម្បីពង្រឹងសាមគ្គីភាព និងជោគជ័យរួម ។

ការស្នើរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី” នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ ។

ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី បានស្នើដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ សូមផ្តោតអារម្មណ៍ខ្លាំងទៅលើទ្រឹស្តី ចង្កឹះមួយបាច់ ដើម្បីពង្រឹងសាមគ្គីភាព និងភាពរឹងមាំ ព្រមទាំងពង្រឹងគោលដៅរួម និងជោគជ័យរួម ។

ក្នុងនោះសម្តេចធិបតី គូសបញ្ជាក់ថា “ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្ត ដល់សិល្បករ សិល្បការិនី គ្រប់ទម្រង ចូលរួមចងក្រងជាសមាគម ចូលរួមជាមួយសមាជិក សមាគមសិល្បៈគ្រប់ទម្រង ដើម្បីប្រសិទ្ធិភាព នៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណី ទន្លៀមទម្លាប់ដូនតាយើង” ៕

To Top