ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានប្រកាសពីចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួល ធ្វើការងារជួសជុលផ្លូវអំពីបេតុង សរសៃដែកទំហំ ៣, ៤០០ម៉ែត្រក្រឡា កម្រាស់ ០.២០ម នៅសាធារណការ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុនសហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ។
ឯកសារដេញថ្លៃ មានដាក់លក់ នៅក្រុមលទ្ធកម្មមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលមានអាសយដ្ឋាននៅ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី២៦ខែមេសា ឆ្នាំ ២០២៤ តទៅ រៀងរាល់ម៉ោង ធ្វើការ (ទូរស័ព្ទទាក់ទងលេខ: 012 33 43 53/ 017 820 842 )។
ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនក្រុមលទ្ធកម្ម យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៤ ៕