ព័ត៌មានជាតិ

សម្ដេចធិបតី ណែនាំឱ្យត្រៀមរៀបចំការងារ សន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមបឹ្រក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យគណៈបញ្ជាការសន្តិសុខ អចិន្រ្តៃយ៍ ត្រៀមរៀបចំការងារសន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមបឹ្រក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ត្រៀមរៀបចំការងារសន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្ត ទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top