ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបំផុស ចលនាដាំដើមឈើ ឱ្យបានទូលំទូលាយ ដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកំដៅការពារបរិស្ថាន ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបំផុស ចលនាដាំដើមឈើ ឱ្យបានទូលំទូលាយ ដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកំដៅការពារបរិស្ថាន ដោយស្នើឱ្យក្រសួងបរិស្ថាន ចែកកូនឈើដោយឥតគិតថ្លៃ និងឱ្យបានច្រើន តាមតែអាចធ្វើទៅបានដល់ប្រជាពលរដ្ឋ ៕


