ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យគណៈកម្មាធិការ សម្របសម្រួលការងារ សម្រាប់យន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន រៀបចំឯកសារវាយតម្លៃ អំពីវឌ្ឍនភាព នៃការងារ បន្ទាប់ពីជំនួបរវាងសម្តេច និងវិស័យឯកជន កាលពីចុងឆ្នាំ២០២៣ ។
ការណែនាំ របស់សម្តេចធិបតី ធ្វេីឡេីងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៦ មេសា នៅវិមានសន្តិភាព។
ក្នុងកិច្ចប្រជុំនេះ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន រៀបចំឯកសារវាយតម្លៃ អំពីវឌ្ឍនភាពនៃការងារបន្ទាប់ពីរាជរដ្ឋាភិបាល និងវេទិកាវិស័យឯកជន ដែលបានប្រព្រឹត្តទៅ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សំដៅដោះស្រាយបញ្ហានានា ជូនវិស័យឯកជន ។
សម្រាប់កិច្ចការខាងលេីនេះ សម្តេចធិបតី តម្រូវដាក់ជូនសម្តេចក្នុងខែមិថុនាខាងមុខ៕