ភ្នំពេញ៖ ដើម្បីបម្រើសេវាជូនបងប្អូនកម្មករនិយោជិត និងនិយោជក រួមទាំងភាគីពាក់ព័ន្ធក្នុងវិស័យការងារឱ្យកាន់តែប្រសើរនិងស្របទៅតាមកាលវិវត្តន៍ជាក់ស្តែង ក៏ដូចជាដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្ថែមម៉ោងធ្វើការចាប់តាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១០៖៣០នាទីយប់ជារៀងរាល់ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ និងតាមប្រព័ន្ធHotline ១២៩៧ ឬ១២៨៦ បម្រើ២៤ម៉ោង ដែលបងប្អូនកម្មករនិយោជិត និយោជក រួមទាំងភាគីពាក់ព័ន្ធអាចទទួលសេវាពីក្រសួងដូចមានបញ្ជាក់លំអិតក្នុងសេចក្តីជូនដំណឹងខាងក្រោម៖