ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងចេញសារគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្រ្តលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាអ្នកបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកតំបូងបំផុតរបស់កម្ពុជានេះ។
លោក ណាំ ចន្តា ជាពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េថា៖«ក្នុងនាមជាពលករខ្មែរមួយរូប ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូ-ណន តេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា តភ្ជាប់ពីទន្លេទៅសមុទ្រ»។
លោកបន្ថែមថា ព្រែកជីកដ៏ធំតភ្ជាប់ពីទន្លេទៅសមុទ្រនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនមកកាន់ប្រទេសកម្ពុជា ជាពិសេសនោះសេដ្ឋកិច្ច និងការដឹកជញ្ជូនរបស់ប្រទេសកម្ពុជានាពេលអនាគត។
លោក ហួត ជា ចាន់ធឿន ដែលជានិស្សិតកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូងថា៖«ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូ-ណន តេជោ ដែលជាគម្រោងព្រែកជីកផ្លូវទឹកដ៏ធំមួយជាប្រវត្តិសាស្រ្តរបស់កម្ពុជាជា»។
លោកបន្ថែមថា ព្រែកជីកដ៏ធំរបស់ប្រទេសកម្ពុជានេះគឺមានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាបម្រើដល់ការដឹកជញ្ជូនរបស់ប្រទេសកម្ពុជានាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ហើយព្រែកជីកនេះនឹងជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
ខណៈដែលមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតរដ្ឋាភិបាលនឹងកសាងទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ៕