ព័ត៌មានជាតិ

ស្នងការខេត្តព្រះសីហនុ ចេញញត្តិគាំទ្រ ការអនុវត្តការជីកព្រែកហ្វូណនតេជោ

ភ្នំពេញ៖​ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រកាសគាំទ្រយ៉ាងពេញទំហឹង​ ចំពោះការអនុវត្ត​ នូវ​គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជា លើកទី១ និងជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តស្នាដៃ និងជំរុញក្នុង ការអភិវឌ្ឍបន្ថែម​ នូវគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យសម្រេចបាន​ នាពេលអនាគត។

គម្រោងព្រែកជីកហ្វូណនតេជោនេះ អាចតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លង កាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រការ៉េ។ ព្រែកជីកហ្វូណនតេជោ នេះ ផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យដឹកជញ្ជូន ដែលអាចកាត់បន្ថយ ថ្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា កាត់បន្ថយនីតិ​វិធី​ និងបែបបទនាវាដឹកទំនិញ​ ពីកម្ពុជាទៅសមុទ បង្កើតបាន ជាប្រព័ន្ធធារាសាស្ត្រ ជួយរំដោះទឹកជំនន់នារដូវវស្សា ការខូចខាតផ្លូវថ្នល់ ការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ការ វិនិយោគផ្សេងៗ សរុបសេចក្តីមក ព្រែកជីកហ្វូណនតេជោនេះ គឺសម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចដ៏សំខាន់ សម្រាប់កម្ពុជា។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ មានជំនឿយ៉ាងមុតមាំចំពោះ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អាចសម្រេចបាននូវគម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់បម្រើឲ្យផលប្រយោជន៍ប្រទេសកម្ពុជា​ នាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង​ ដល់គុណបុណ្យព្រះរតន ត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ សូម សមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top